នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃ១១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Narendra Modi

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤ រួមមាន ១) អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ស្កាត់ ការជួញដូរមនុស្ស ២)សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ ៣)កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងទី៤) កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោង អភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់។ បន្ទាប់ពីអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខារួចមក សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា បានអញ្ជើញប្រកាសព័ត៌មានរួម នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចតេជោ (សូមភ្ជាប់ជូន សេចក្ដីថ្លែងការរួម របស់ក្រសួងការបរទេស) ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៤ ដល់២៨ ខែមករា ឆ្នាំ២០១៨នេះ តបតាមការអញ្ជើញរបស់ លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា