នៅព្រឹកថ្ងៃ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញពិសារអាហារការងារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាម រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញចូលរួមទស្សនាក្បូនព្យុហយាត្រា នៃទិវាសាធារណរដ្ឋលើកទី៦៩ របស់សាធារណរដ្ឋឥណ្ឌា (69th Republic Day) ។ ទិវាសាធារណរដ្ឋ របស់ឥណ្ឌាជាប្រវត្តិសាស្រ្តនេះគឺមានការ យាងនឹងអញ្ជើញចូលរួមពីជាព្រះរាជអធិបតី និងអធិបតីដ៏ខ្ពង់ខ្ពស់ ពីបណ្តាព្រះមហាក្សត្រ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន មេដឹកនាំ ឥណ្ឌា ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋឥណ្ឌាគ្រប់ស្រទាប់វណ្ណះ។ ពិធីព្យុហយាត្រានេះ គឺត្រូវបានរៀបចំឡើងនៅចំកណ្តាលទីក្រុងញ៉ូវដែល្លី (New Delhi) ប្រទេសឥណ្ឌា ក្រោមអាកាសធាតុត្រ ជាក់៨អង្សាសេ និងផ្ទៃមេឃចុះអ័ព្វ។ នៅក្នុងពិធីព្យុហយាត្រានោះគឺមានការដង្ហែរក្បូនតាមបែបប្រពៃណី ដូចជាការហែរក្បូនយន្តសេះ សត្វអូដ ហែរក្បូនយោធារ និងយុទ្ធភ័ណ្ឌយោធារ រួមទាំងការហែរក្បូនពីប្រពៃណីសាសនារបស់ប្រទេសឥណ្ឌាផងដែរ។ សាធារណរដ្ឋឥណ្ឌា មានផ្ទៃក្រឡាទំហំ៣លាន២៨៧ពាន់២៦៣គីឡូម៉ែត្រការ៉េ ចែកជា២៩រដ្ឋ និង៧ដែនដី ចំណុះរដ្ឋសហភាព មានព្រំប្រទល់ជាប់និងប្រទេសបង់ក្លាដែស ប៊ូតាន មីយ៉ាន់ម៉ា ចិន ណេប៉ាល់ និងប៉ាគីស្ថាន និងមានប្រជាជនសរុបចំនួន១ពាន់២៧០លាននាក់ តួលេខក្នុងខែកក្កដាឆ្នាំ២០១៦។ ថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋឥណ្ឌា គឺនៅថ្ងៃទី២៦ ខែមករាឆ្នាំ ១៩៥០ ។ ប្រជាជនកាន់សាសនាហ៊ិនឌូមាន៨០,៥០% ម៉ូស្លីម១៣,៤០% និងជំនឿផ្សេងៗជាង៦%។ ស្ថានភាពសេដ្ឋកិច្ចរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ កន្លងទៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំមានទំហំ៧,៦% ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ស្មើនឹង ១៧០៩,៦ ដុល្លារអាមេរិក។ ផលិតផលតាមវិស័យគិតជាភាគរយ ក្នុងវិស័យកសិកម្មមាន១៧,៤% ឧស្សាហកម្មមាន២៨,៨% និងសេវាកម្មមាន៤៦,២% ។ ជាមួយគ្នានេះទំហំពាណិជ្ជកម្មនៃការនាំចេញរបស់សាធារណរដ្ឋឥណ្ឌា កាលពីឆ្នាំ២០១៦ មានទឹកប្រាក់សរុប ២៦៨,៦ពាន់លានដុល្លារ រីឯការនាំចូលវិញគឺមានទឹកប្រាក់សរុប ៣៧៦,១ពាន់លានដុល្លារ។ នៅក្នុងពិធីដង្ហែរក្បូនព្យុហាយាត្រា ដែលបានបង្ហាញពីសមត្ថភាពធនធានកងទ័ព រួមទាំងកងទ័ពជើងទឹក ជើងគោក និងជើងអាកាស និងគ្រឿងយុទ្ឋ ភ័ណ្ឌដែលផលិតដោយឥណ្ឌា និងបច្ចេកវិទ្យាទំនើបៗ គឺបានបង្ហាញនូវការរីកចម្រើន និង សមត្ថភាពរបស់ឥណ្ឌាដែលប្រទេសអាស៊ានទាំងអស់មានការកោតសរសើរគ្រប់ៗគ្នា៕