ជម្រាបសួរជនរួមជាតិទូទាំងប្រទេស នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំកំពូលកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី ២៤-២៨ មករា ២០១៨។

ខ្ញុំពិតជាសប្បាយរីករាយ នៅពេលដែលបានឃើញបងប្អូនជនរួមជាតិបានខិតខំប្រឹងប្រែងចូលរួមជាមួយខ្ញុំ ទាំងក្នុងការថែរក្សាសន្តិភាព និងក្នុងការចូលរួមបង្កើនមុខរបរចិញ្ចឹមជីវិតអោយមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា