ខ្ញុំនិងភរិយា សូមផ្ញើសេចក្តីស្រឡាញ់ និងនឹករឮកមកដល់បងប្អូនជនរួមជាតិទូទាំងប្រទេស។

ជីវិតពីរនាក់ប្តីប្រពន្ឋខ្ញុំ ក្រៅអំពីការងាររដ្ឋ គឺមានការរស់នៅសាមញ្ញដូចបងប្អូនជនរួមជាតិដែរ។ ពិតណាស់ ខ្ញុំចូលចិត្តកាហ្វេខ្មៅទឹកកក ជាពិសេសពេលធ្វើដំណើរផ្លូវឆ្ងាយទៅតាមបណ្តាខេត្តនានា។ ថ្ងៃពុធស្អែកទី ២៤ នេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមប្រជុំកំពូល អាស៊ាន-ឥណ្ឌា និងបំពេញទស្សនកិច្ចផ្លូវការនៅទីនោះផងដែរ។ នៅថ្ងៃទី ២៨ មករា ខ្ញុំនឹងវិលត្រឡប់មកកម្ពុជាវិញ។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលតែងតែគាំទ្ររូបខ្ញុំ និងបោះឆ្នោតជូនគណបក្សប្រជាជនយើងគ្រប់ៗអាណត្តិ។ ខ្ញុំ និងភរិយាសូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា