ថ្ងៃទី ២១ មករា នេះ គឺជាថ្ងៃទី ៣ នៃ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីមហាសន្និបាតត្រូវបានបញ្ចប់នៅក្នុងល្ងាចនេះ ខ្ញុំនឹងបន្តទៅ ចូលរួមកិច្ចសំណេះ សំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកសារព័ត៌មាន ដែលខ្ញុំមានគម្រោងជួបក្នុង១ឆ្នាំម្តងៗ។

ខ្ញុំសប្បាយចិត្ត ដែលឃើញប្រទេសជាតិយើងកាន់តែវិវត្តទៅរកភាពល្អប្រសើរ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានការចូលរួមចំណែកយ៉ាងសំខាន់ពីសំណាំក់បងប្អូនជនរួមជាតិ និងសមាជិក សមាជិការទាំងអស់របស់គណបក្សប្រជាជនកម្ពុជា។ នៅសប្តាហ៍ក្រោយនេះ គឺខ្ញុំនឹងទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ២៤-២៨ មករា ឆ្នាំ ២០១៨។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយ រីករាយនៅក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ទាំងអស់គ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា