ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួម “មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា” នៅកោះពេជ្រ។ គ្រប់កិច្ចការទាំងក្នុងរាជរដ្ឋាភិបាល និងក្នុងគណបក្ស គឺសម្តេចតេជោនាយករដ្ឋមន្រ្តី

តែងតែខិតខំរកដំណោះស្រាយល្អៗក្នុងការជួយកូនក្មួយកម្មករកម្មការនីអោយមានការងារធ្វើ ជាមួយនឹងអត្ថប្រយោជន៍ និងល័ក្ខខ័ណ្ឌការងារល្អៗជាច្រើន ដើម្បីជីវភាពរស់នៅរបស់កូនក្មួយកម្មករទាំងកំពុងធ្វើការនៅក្រៅប្រទេស និងក្នុងប្រទេសកាន់តែមានជីវភាពធូធារល្អប្រសើរ។ សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំប្រកបដោយគតិបណ្ឌិត និងជាឪពុកដ៏ល្អប្រកបដោយព្រហ្មវិហារធម៍ឧត្តុង្គឧត្តមដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋ និងសុខទុក្ខកូនក្មួយកម្មករគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា