ថ្មីៗនេះយើងបានបង្កើត មូលនិធិស៊ីក្លូដើម្បីជួយលើកស្ទួយជីវិតនិងជីវភាពរស់នៅរបស់បងប្អូនអ្នកធាក់ស៊ីក្លូអោយកាន់តែប្រសើរឡើង ដោយមានការឧបត្ថម្ភថវិកាសម្រាប់បាយទឹកនិងថ្លៃស្នាក់នៅប្រចាំថ្ងៃ ព្រមទាំងសេវាថែទាំនិងព្យាបាលដោយឥតគិតថ្លៃទៀតផង។

នៅខាងមុខនេះ យើងនឹងបង្កើត “មូលនិធិគន្ឋបុប្ផាកម្ពុជា” ដើម្បីស្វែងរកមូលនិធិបន្ថែមជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ មូលនិធិថ្មីនេះ គឺមិនមែនលុបបំបាត់មូលនិធិ លោក Beat Richner មុនទេ។ នៅថ្ងៃនេះ ខ្ញុំសប្បាយរីករាយយល់ព្រមធ្វើជាប្រធានកិត្តិយសនៃ “មូលនិធិទ្រទ្រង់មនុស្សចាស់” ដែលបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅរបស់មនុស្សវ័យចាស់នៅក្នុងប្រទេសកម្ពុជា។ សូមអរគុណម្ចាស់មូលនិធិ ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន និងសប្បុរជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភវិភាគទានដើម្បីសង្គមជាតិយើងរីកចម្រើន៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា