ព្រឹកនេះខ្ញុំបានមើលភ្នំពេញប៉ុស្តិ ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា(លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់)ហើយ ការបកស្រាយក្នុងអត្ថបទនេះគេ ចង់និយាយថាខ្ញុំនឹងលុបចោលឬ ពន្យារការបោះឆ្នោតនាពេល ខាងមុខ។

ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថាការបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ២០១៨និងការបោះឆ្នោតជ្រើសសមាជិក រដ្ឋសភាថ្ងៃ២៩កក្កដា២០១៨ ដែលបានកំណត់រួចហើយមិន មានអ្វីផ្លាស់ប្តូរទេ។ សង្ឃឹមថាភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយ របស់ខ្ញុំឲបានច្បាស់និងមានការ ចេះដឹងច្រើនជាងនេះរាប់ទាំង ក្រុមអ្នកវិភាគផងដែរ៕