ពូអរគុណកូនក្មួយ ដែលបានចែករំលែកសុខទុក្ខអោយពូបានដឹងតាមរយៈការជួបជុំសំណេះសំណាលថ្ងៃនេះ។ ព្រោះសុខទុក្ខរបស់កូនក្មួយ គឺជាសុខទុក្ខរបស់ពូដែរ។

ពូជូនពរក្មួយៗកម្មករ កម្មការនី ដែលបានភ្ជាប់ពាក្យត្រូវចូលរោងការក្នុងឆ្នាំ ថ្មី២០១៨ នេះ សូមជួបតែសេចក្តីសុខ សំណាងល្អ និងមានសុខសុភមង្គលគ្រប់គ្នា និងជូនពរកូនក្មួយមានផ្ទៃពោះទាំងអស់មានសុខភាពល្អ និងសម្រាលកូនមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕