សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ធាតុអាកាសប្រែប្រួលមិនប្រក្រតី នៅទីក្រុងភ្នំពេញថ្ងៃនេះគឺត្រជាក់ខ្លាំងដោយមានខ្យល់ធ្លាក់មកពីជើងទៀតផង។ នៅតាមបណ្តាខេត្តអាចនឹងត្រជាក់ខ្លាំងជាងទីក្រុង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេ ភ្នំ និងសមុទ្រ។

សូមបងប្អូនហាត់ប្រាណថែរក្សាសុខភាពអោយបានល្អ ជាពិសេសកងទ័ពនៅតាមព្រំដែន ត្រូវថែរក្សាសុខភាពអោយបានល្អគ្រប់ៗគ្នា។ កម្ពុជាក្រោមម្លប់សន្តិភាព គឺបន្តដំណើរឆ្ពោះទៅរកភាពរីកចម្រើន។ យើងនឹងបន្តសហការណ៍និងពង្រីកដៃគូទីផ្សារជាមួយសហគមន៍អន្តរជាតិអោយបានកាន់តែធំទូលាយ ដើម្បីជំរុញការនាំចេញនូវផលិតផលកសិកម្មពីប្រទេសយើងអោយបានកាន់តែច្រើនឡើង។ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជាតិរឹងមាំមកទល់សព្វថ្ងៃ គឺដោយសារការរួមចំណែកយ៉ាងសកម្មពីបងប្អូនជនរួមជាតិ វិនិយោគគិន និងអាជីវករមិនអាចខ្វះបានឡើយ។ សូមជូនពរជនរួមជាតិប្រកបរបរទទួលទានមានបាន ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា