សុខសប្បាយជាទេបងប្អូនជនរួមជាតិ?

ស្អែកនេះ គឺកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល មេគង្គ-ឡានឆាងលើកទី២។ កិច្ចប្រជុំនេះនឹងនាំមកនូវគម្រោងអភិវឌ្ឍន៍ជាច្រើនសម្រាប់ប្រជាជាតិរស់នៅតាមដងទន្លេមេគង្គហើយដែលភ្ជាប់ទៅទន្លេឡានឆានប្រទេសចិន ដែលក្នុងនោះមានប្រទេស កម្ពុជា, ថៃ, ឡាវ, វៀតណាម, ភូមា និងប្រទេសចិន។ ដោយសារសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម ទើបយើងអាចរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិបែបនេះបាន។ នេះជាមោទនៈភាពរបស់ជាតិយើងទាំងមូលដែលបានមកពីការរួមចំណែករបស់បងប្អូនជនរួមជាតិទាំងអស់គ្នា។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខគ្រប់ទីកន្លែងទាំងអស់ !

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា