ថ្ងៃ ៧ មករា គឺជាអាយុជីវិតទី២ របស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលបានរស់ឡើងវិញពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត។

៧ មករា បានផ្តល់ជីវិត និងសិទ្ឋិសេរីភាពពេញលេញដល់ពលរដ្ឋ ជាមួយ និងឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ និងការអភិវឌ្ឍសង្គមជាតិទាំងមូលអោយកាន់តែរីកចម្រើន។ មានថ្ងៃ ៧ មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃនេះ។ នៅក្នុងឱកាសខួបលើកទី ៣៩ នៃទិវាថ្ងៃជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៨) ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ឋពរ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា