ថ្ងៃស្អែក៥ មករា ជាខួបលើកទី៤២ ឆ្នាំនៃថ្ងៃរៀបការរបស់ខ្ញុំ (៥មករា ១៩៧៦-៥ មករា ២០១៨)។ ៤២ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំនៃការរៀបការ១៣គូ ដោយខ្ញុំ និងភរិយាជាគូទី១៣។

ក្នុងសម្លៀកបំពាក់ខ្មៅ គ្មានមេបា គ្មានអាចារ្យ គ្មានសាច់ញាត្តិ គ្មានភ្លេង មានតែពាក្យប្រៀនប្រដៅរបស់អង្គការតែប៉ុណ្ណោះ។ ប្តី ប្រពន្ធក្មេងៗដ៍កំសត់របស់ខ្ញុំ និងភរិយានាពេលនោះបានធ្វើឱ្យខ្ញុំខិតខំងើបឈរឡើងដើម្បីរួមជាមួយចលនាស្នេហាជាតិផ្សេងទៀតវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត សង្គ្រោះជាតិ និងប្រជាជនចេញពីរបបឃោរឃៅព្រៃផ្សៃនេះ។ ចាប់ផ្តើមពីប្តីប្រពន្ទតែ២នាក់កាលពី៤២ឆ្នាំមុន ពេលនេះយើងកើនមនុស្សរហូត៣២នាក់ គឺកូនបង្កើត និងកូនប្រសារចំនួន១០នាក់ ចៅចំនួន២០នាក់ ដែលអាចចាត់ទុកថាជាគ្រួសារមួយដែលមានចំនួនមនុស្សច្រើនបង្គួរ ឬអាចចាត់ទុកថាជាចំនួនដ៍ច្រើននៃគ្រួសារដ៏ធំមួយ។ មានពេលខ្លះខ្ញុំភ្លេចឈ្មោះចៅ ឬច្រឡំចៅហើយព្រោះពួកគេមុខប្រហាក់ប្រហែលគ្នាអាយុប្រហាក់ប្រហែលគ្នា៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា