ថ្ងៃ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅព្រឹកថ្ងៃព្រហស្បត៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»

ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ អគារព្យាបាលជំងឺថ្មីនេះ គឺជាអគារទំនើបល្អ ដែលបានសាងសង់លើផ្ទៃដីទំហំ ៥៥០ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)នៅម៉ោង ៨:៣០នាទីព្រឹក ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា