បងប្អូនជនរួមជាតិដឹងច្បាស់ណាស់ថា “វិមានឯករាជ្យ” គឺជាបូជនីយដ្ឋានប្រវត្តិសាស្រ្តខ្មែរ ដែលមានទាំង ព្រះមហាក្សត្រ នាយករដ្ឋមន្រ្តី និងគណប្រតិភូអន្តរជាតិតូចធំយាង នឹងអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ឋ។ ទីនេះក៏ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនផងដែរ។

គួរអោយសោកស្តាយ ដែលមានបងប្អូនកូនក្មួយអ្នកធ្វើដំណើរមួយចំនួនបានជិះបញ្ច្រាស់ទិសចរាចរណ៍។ សូមកុំអោយទម្លាប់អាក្រក់បែបនេះបន្តកើតមានឡើងតទៅទៀត។ គ្រប់ៗគ្នាត្រូវតែគោរពច្បាប់។ សូមកូនក្មួយចូលរួមគោរព និងអនុវត្តិច្បាប់ចរាចរណ៍អោយបានត្រឹមត្រូវល្អ។ បើបើកបរខុសច្បាប់ហើយ នគរបាលចរាចរណ៍ហៅឈប់ គឺសូមឈប់ ហើយមិនត្រូវទូរស័ព្ទសុំអន្តរាគមន៍ពីនរណាម្នាក់ទេ ទោះបីគេនោះជាផ្កាយ ឬលោកខែ ក៏មិនអាចជួយបានដែរ។ ទន្ទឹមនឹងនេះ ក្រសួងសាធារណៈការ និងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ឋទាំងអស់ត្រូវតែត្រួតពិនិត្យ និងដាក់ផ្លាកសញ្ញាចរចរណ៍ហាមបត់បញ្ច្រាស់ទិសអោយបានត្រឹមត្រូវ និងជាបន្ទាន់។ ទាំងអស់គ្នាត្រូវរួមគ្នាជំរុញការអនុវត្តន៍ច្បាប់ចរចារណ៍អោយមានប្រសិទ្ឋភាពខ្ពស់បំផុត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរចារណ៍នៅទូទាំងប្រទេស៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា