កាលពីរាត្រីយប់មិញ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមអបអរសាទរថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ ដែរ។

 

ខ្ញុំសូមជូនរូបថតមួយចំនួន ហើយសូមជូនពរបងប្អូនជនរួមជាតិសារជាថ្មី សូមជួបតែសេចក្តីសុខសុភមង្គល និងរីករាយក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។ ទន្ទឹមនឹងនេះដែរ ខ្ញុំក៏សូមជូនពរភរិយាជាទីស្រឡាញ់មានសុខភាពល្អ ហើយនៅតែស្រស់ស្អាតដើម្បីបាននៅជិតមើលថែខ្ញុំ ក្រុមគ្រួសារ និងចៅៗទាំងអស់។ សូមឆ្នាំសកលថ្មី ២០១៨ នាំមកនូវការរីកចម្រើនរុងរឿងដល់ប្រជាពលរដ្ឋ និងប្រទេសជាតិយើងទាំងមូល៕

 

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា