នៅចុងសប្តាហ៍នេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបាន និងកំពុងធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានា ជា ពិសេសគឺនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ កំពត និងកែប។ សូមបងប្អូនបើកបរគោរពច្បាប់ចរាចរណ៍ ព្រោះមានអ្នកធ្វើដំណើរច្រើនដែលធ្វើអោយផ្លូវចង្អៀត។

សូមបន្ថយល្បឿនពេលបើកបរកាត់ទីប្រជុំជន ហើយមានការអធ្យាស្រ័យអោយគ្នាទៅវិញទៅមកពេលកំពុងបើកបរ។ សូមអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចជួយសម្រួលចរាចរណ៍ រៀបចំការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ និងទេសចរជាតិ និងអន្តរជាតិដើម្បីបានកំសាន្តសប្បាយរីករាយ នៅក្នុងថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី ២០១៨ នៅយប់នេះ។ ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខក្នុងក្រុមគ្រួសារ រកស៊ីទទួលទានមានបាន និងមានលាភសំណាងគ្រប់ៗគ្នាព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណ: សុខៈ ពល: និងបដិភាណៈកុំបីខាន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា