សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ទោះបីធាតុអាកាសបែបណាក៏ដោយ គឺបងប្អូននៅបន្តការងារប្រចាំថ្ងៃដូចធម្មតា។ ប៉ុន្តែសូមឆ្លៀតពេលហាត់កីឡាផង យ៉ាងហោចណាស់បាន៣០នាទីក្នុង១ថ្ងៃដែរ។ ចំពោះខ្ញុំដែលធ្លាប់មានទម្ងន់ប្រមាណ ៨៦គីឡូ ក្រោយពីបានហាត់កីឡាទៀងទាត់មក គឺទម្ងន់បានធ្លាក់ចុះមកសល់៧២គីឡូ

ប៉ុន្តែខ្ញុំមានបំណងបន្ថយចុះទៀតទៅដល់ ៧០ ឬ៦៨ គីឡូ។ ក្នុងពេលហាត់ ខ្ញុំត្រូវទទួលទានអាហារមានកម្រិត គឺពេលល្ងាចបន្ថយមកហូបជាបន្លែផ្លែឈើច្រើនឬមិនទទួលទានបាយតែម្តង។ ពីមុន ខ្ញុំទទួលទានអាហារពេលណាក៏បានដែរ ទោះបីយប់ម៉ោង ១១, ១២ ឬម៉ោង១យប់ គឺឆ្ងាញ់រហូត។ អញ្ចឹងហើយបានជាឡើងគីឡូលឿនម៉្លេះ។ សព្វថ្ងៃនេះ ខ្ញុំក៏សង្កេតឃើញមេទ័ពយើងដុះពោះច្រើនដែរ។ វិធីដែលធ្វើអោយមេទ័ពមានរូបរាងសង្ហារឡើងវិញ គឺអោយមេទ័ពយើងស្ពាយបាឡូដាក់ដុំឥដ្ឋដើរឬរត់ឡើងទួល គឺនឹងស្រកហើយ។ ពិតណាស់ គឺមានតែវិធីហាត់ប្រាណតែមួយគត់ដែលជួយសម្រកទម្ងន់បានលឿន ហើយធ្វើអោយសុខភាពល្អរឹងមាំ។ ជូនពរបងប្អូនជនរួមជាតិសុខភាពល្អគ្រប់ៗគ្នា!

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា