សូមអបអរសាទរ និងកោតសរសើរដល់ក្រុមកីឡាបាលទាត់ ព្រះខ័នរាជខេត្តស្វាយរៀង ដែលបានលើកពាន នៅក្នុងការប្រកួតដណ្តើម “ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៧” លើកទី១១ ដោយបានប្រកួតឈ្នះក្រុម ណាហ្គាវើល (០៣-០០)

ដែលទើបបានបញ្ចប់នៅមុននេះបន្តិច នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗដែលគាំទ្រវិស័យកីឡា ដែលបានមកចូលរួមទស្សនាផ្ទាល់ នៅពហុកីឡាដ្ឋាន និងទស្សនាតាមទូរទស្សន៍ និងតាម Facebook LIVE របស់ សម្តេជោនាយករដ្ឋមន្រ្តី។ កីឡាមានឈ្នះ មានចាញ់គឺជារឿងធម្មតា។ សូមកីឡាករទាំងអស់ ទាំងអ្នកឈ្នះ និងអ្នកចាញ់ បន្តខិតខំហ្វឹកហាត់អោយបានល្អខ្លាំងឡើងថែមទៀត ដើម្បីចូលរួមប្រកួតនៅពេលក្រោយៗទៀត ជាពិសេសនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ សូមជូនពរកីឡាបាល់ទាត់កម្ពុជាទទួលបានជោគជ័យថ្មីៗជាបន្តទៀតទាំងក្នុងការប្រកួតក្នុងប្រទេស និងលើឆាកអន្តរជាតិ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា