រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មិនដែលបាត់បង់ម្ចាស់ការម្តងណាទេ។ រាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ គឺហេដ្ឋារចនាសម្ព័ន្ធជាតិជាច្រើនក៏ត្រូវបានកសាងដូចជា ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងស្ពានតូចធំ ដូចដែលយើងកំពុងប្រើប្រាស់មកទល់សព្វថ្ងៃនេះ។ នេះហើយជាគោលនយោបាយច្បាស់លាស់របស់ គណបក្សប្រជាជន។ ទោះបីចប់ឬផុតអាណត្តិនៃការដឹកនាំរបស់ សម្ដេចតេជោ គឺអ្នកដឹកនាំក្រោយៗ នៅតែមានផែនទីចង្អុលបង្ហាញផ្លូវកសាងប្រទេស។ នយោបាយច្បាស់លាស់ របស់គណបក្សប្រជាជន គឺធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និង រីកចម្រើនកាន់តែខ្លាំងឡើង។ អរគុណជនរួមជាតិ និងកូនក្មួយដែលបានបោះឆ្នោត និងបន្តបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា!

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា