នៅទីក្រុងភ្នំពេញព្រឹកនេះធាតុអាកាសត្រជាក់បន្តិច ដោយមានភ្លៀងរលឹមបង្អុរចុះមកផង គឺធ្វើអោយបងប្អូនងើបហាត់កីឡាពីព្រឹកនៅតាមទីធ្លារសួនសាធារណៈ និងស្តាតអូឡាំពិកមានការលំបាកខ្លះៗ។ ចំពោះបងប្អូនដែលរស់នៅ និងប្រកបរបរផ្សេងៗនៅតាមតំបន់សមុទ្រ

សូមមានការប្រុងប្រយ័ត្នផងដែរចំពោះការប្រែប្រួលធាតុអាកាស និងកម្លាំងសម្ពាធខ្យល់។ សូមបើកបរឆ្ងាយជិតមានការប្រុងប្រយ័ត្នខ្ពស់។ អរគុណកូនក្មួយដែលបានផ្ញើរូបថត “សាលាបឋមសិក្សាកំពង់កែស” នៅស្រុកទឹកឈូ ខេត្តកំពត ដែលពូមីងបានកសាងកំឡុងឆ្នាំ ១៩៩៥។ ពូមីងបានចាត់ក្រុមការងារទៅពិនិត្យស្ថានភាពសាលា ហើយនឹងសាងសង់ជូនក្មួយៗ និងចៅៗបានសិក្សាទាន់ពេលវេលា។ ពូមីងមិនអោយកូនក្មួយៗនិងចៅៗអត់សាលារៀនទេ។ ជូនពរបងប្អូនជនរូមជាតិ ព្រមទាំងកូនក្មួយ និងចៅៗជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ ជាពិសេសក្មួយៗ និងចៅៗត្រូវខិតខំរៀនសូត្រអោយបានពូកែ ហើយធ្វើជាសិស្សល្អ កូនល្អ ចៅល្អ និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា