ធាតុអាកាសថ្ងៃនេះ នៅខាងក្រៅគឺមិនរងារត្រជាក់ខ្លាំងដូចប៉ុន្មានថ្ងៃមុនទេ។ ទោះយ៉ាងណាក៏ដោយ សូមបងប្អូនថែរក្សាសុខភាពអោយបានល្អ គឺត្រូវហាត់កីឡាអោយបានទៀងទាត់ យ៉ាងហោច ណាស់៣០នាទីក្នុង១ថ្ងៃ។ ឪពុកម្តាយគ្រប់រូបតែងតែចង់បានកូនចៅល្អ។

ដូច្នេះក្មួយៗ និងចៅៗត្រូវខិតខំរៀនសូត្រទាន់ខ្លួននៅក្មេង ហើយត្រងត្រាប់ស្តាប់ដំបូន្មានល្អៗរបស់ឪពុកម្តាយ លោកយាយលោកតា និងលោកគ្រូអ្នកគ្រូ ដើម្បីក្លាយជាកូនល្អ និងជាពលរដ្ឋល្អរបស់ប្រទេសជាតិ។ ខ្ញុំសប្បាយចិត្ត ដែលចៅៗខិតខំយកចិត្តទុកដាក់រៀនសូត្រគ្រប់ៗគ្នា។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសុភមង្គលក្នុងក្រុមគ្រួសារកុំបីខាន៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា