ថ្ងៃចុងសប្តាហ៍ ក្រៅពីហាត់ប្រាណដើម្បីសុខភាព បងប្អូនអាចធ្វើដំណើរមើលការរីកចម្រើនទាំងនៅក្នុងទីក្រុង និងក្រៅក្រុង ឬតាមផ្លូវឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ជាដើម។ ផ្លូវជាតិ ស្ពាន និងផ្លូវលំតូចធំត្រូវបានកសាងពាសពេញផ្ទៃប្រទេស

ដែលធ្វើអោយការធ្វើដំណើររបស់បងប្អូនកាន់តែងាយស្រួល ហើយមានអារម្មណ៍រីករាយ ជក់ចិត្ត និងស្រស់ស្រាយ ដែលធ្វើអោយយើងកាន់តែស្រឡាញ់មាតុភូមិកំណើតរបស់យើងទ្វេឡើង។ ថ្ងៃនេះ នៅឆ្នេរសមុទ្រកែប ពិធីបុណ្យសមុទ្រកំពុងបន្តធ្វើនៅមួយថ្ងៃទៀត។ សូមអញ្ជើញបងប្អូនទៅចូលរួមកំសាន្តសប្បាយជាមួយតន្រ្តី កីឡាលើឆ្នេរខ្សាច់ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ ទស្សនាពិព័រណ៍ផលិតផល ភ្លក់សម្ហូបអាហារឆ្ងាញ់ៗ និងបានទស្សនាទេសភាព និងឆ្នេរធម្មជាតិដ៏ស្រស់ស្អាតរបស់កម្ពុជាផងដែរ។ សូមជូនពរបងប្អូនធ្វើដំណើរមានសុវត្ថិភាព និងបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា