ថ្ងៃ៦កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០១៧ នៅម៉ោង ៥:៣០ល្ងាចថ្ងៃសៅរ៍នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកបុណ្យសមុទ្រឆ្នាំ២០១៧ នៅខេត្តកែប។

ពិធីបុណ្យសមុទ្រលើកទី៦ នៅខេត្តកែបថ្ងៃនេះ គឺប្រារព្ធឡើងក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង: អនាគតគឺបច្ចុប្បន្ន» ក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍សម្រាប់ការអភិវឌ្ឍ» ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយរីករាយទាំងអស់គ្នា។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live)ពីឆ្នេរសមុទ្រ ខេត្តកែប៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា