ពេលនេះ ខ្ញុំកំពុងនៅខេត្តកែប ដើម្បីចូលរួមពិធីបុណ្យសមុទ្រផង និងសម្ពោធវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ផងនៅពេលបន្តិចទៀតនេះ។ ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិ ជាពិសេស កូនក្មួយយុវជន និងក្មួយៗសិស្សានុសិស្សចូលរួមកំសាន្តសប្បាយនៅក្នុងពិធីបុណ្យសមុទ្រនៅក្នុងខេត្តកែបក្នុងថ្ងៃនេះអោយបានច្រើនកុះករ។

ប្រទេសជាតិមានសន្តិភាព គឺយើងមានឱកាសប្រារព្ឋពិធីបុណ្យតូចធំដើម្បីទាក់ទាញទេសចរណ័ជាតិ និងអន្តរជាតិមកកំសាន្តក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍ទាំងអស់គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា