កំពង់ចាមជាខេត្តធំទីបីរបស់ប្រទេសកម្ពុជា។ កំពង់ចាមជាខេត្តមួយក្នុងចំណោមខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយក៏ប្រហែលជាខេត្តដែលមានដីដែលមានជីជាតិច្រើនជាងគេផងដែរ។

ភាគច្រើនដីមានពណ៌ក្រហម។ ថ្នាំជក់ សណ្ដែកសៀង កៅស៊ូ និងផលិតផលតំបន់ត្រូពិចដទៃទៀតត្រូវបានដាំនិងនាំចេញពីខេត្តនេះ។

ទីក្រុងដ៏ស្រស់ស្អាតនេះជាកន្លែងល្អបំផុតដើម្បីមានអារម្មណ៍ថាស្ថិតនៅក្នុងប្រទេសកម្ពុជាពិត។ អំឡុងពេលនៃការសេសសល់ពីការគ្រប់គ្រងរបស់អាណានិគមបារាំង ការអភិវឌ្ឍថ្មីៗបានធ្វើឡើងដើម្បីធ្វើអោយទីក្រុងនេះមានរូបរាងបែបសម័យទំនើប។ ទោះបីជាយ៉ាងណា មន្ដស្នេហ៍ពិតរបស់ខេត្តកំពង់ចាមគឺប្រជាជនដែលទទួលស្វាគមន៍រាក់ទាក់ រួសរាយ ដែលស្វាគមន៍ទេសចរ។

ស្ពានគីហ្សូណាដែលវែងជាងគេបំផុតបានកសាងឡើងឆ្លងទន្លេមេគង្គ តភ្ជាប់ទីនេះទៅតំបន់ភាគនិរតីនៃប្រទេស។ កំពង់ចាមក៏មានប្រាសាទសតវត្សរ៍ទី១២ដ៏គួរអោយចាប់អារម្មណ៍ដែរ។ ប្រាសាទនគរបាជ័យ បានជ័យ និងភ្នំប្រុសភ្នំស្រីក៏ភ្ញៀវអាចទៅទស្សនាបាន។

ប្រសាទនៅភ្នំប្រុស
ប្រសាទនៅភ្នំប្រុស
ប្រាសាទវត្តនគរ
ប្រាសាទវត្តនគរ
ស្ពានគីហ្សូណា
ស្ពានគីហ្សូណា
ភ្នំស្រី
ភ្នំស្រី

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា