កំពង់ឆ្នាំង​ជា​ខេត្ត​ដែល​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​ធ្វើ​ឆ្នាំងដី​ដ៏​វិចិត្រ។ ប្រជាជន​ក្នុង​ខេត្ត​នេះ​ចូលចិត្ត​ធ្វើ​ឆ្នាំង ថូ និង​ប្រភេទ​របស់​របរ​ធ្វើ​ពី​សេរ៉ាមិក​ផ្សេង​ទៀត​អំឡុង​ពេល​ក្រោយ​​ការច្រូត​កាត់​រួច។

កន្លែង​ទស្សនា​គួរ​អោយ​ចាប់​អារម្មណ៍​បូក​រួម​ទាំង​ភូមិ​បណ្ដែត​ទឹក​ចំនួន​ពីរ និង​ភូមិ​តូចៗ​ល្បីល្បាញ​ខាង​ធ្វើ​ឆ្នាំង។ភាពស្ងប់ស្ងាត់​របស់​ភូមិអណ្ដូងឫស្សី ជា​កន្លែង​ដែល​ឆ្នាំង​ដី​ក្រហម​ត្រូវ​បាន​ធ្វើ​នៅ​ទីនោះ។ ស្ទើរ​គ្រប់​ផ្ទះ​ទាំងអស់​នៅ​បណ្ដោយ​ភូមិ​នេះ​ប្រហែល​ជា​៧គីឡូម៉ែត្រ​ភាគខាងលិច​ទី​រួមខេត្ត​​ឆ្លង​តាម​វាលស្រែ​ដ៏​មាន​ទេសភាព​ស្អាត​ជាមួយ​ស្ករត្នោត ក៏​ធ្វើ​ដោយ​មាន​ឆ្នាំង​ផង​ដែរ។ ភាគច្រើន​ឆ្នាំង​មិន​មាន​លាប​ថ្នាំ​ទេ ប៉ុន្តែ​ត្រូវ​បាន​តុបតែង​ជាមួយ​ការ​ឆ្លាក់ និង​ការរចនា​យ៉ាង​ផ្ចិតផ្ចង់ មាន​ទាំង​ធ្វើ​ជាមួយ​ការធាក់​ដោយ​កង់ (របស់តូចៗ) ឬ​ធ្វើ​ជា​រូបរាង​ជាមួយ​ឧបករណ៍​ឈើ​​ធ្ងន់ (ធំ)។ ការមើល​ការធ្វើ​ឆ្នាំង​ជា​ការ​ចាប់​អារម្មណ៍​ណាស់។ ការ​ជិះ​ទូក​ជិតៗ​ពី​មាត់ទន្លេ​នាំ​អ្នក​ទៅ​ភូមិបណ្ដែតទឹក​ចំនួន​ពីរ ភូមិកណ្ដាល​ភាគខាងកើត និង ភូមិចុងកោះ​នៅភាគពាយព្យ។ ប្រជាជន​ភាគ​ច្រើន​នៅ​ទីនេះ​ជា​ជនជាតិ​វៀតណាម។ ភូមិ​នេះ​អណ្ដែត​លើ​ទឹក ពួកគេ​មាន​ភាព​ស្រស់ស្អាត​ដូច​អ្វី​ដែល​ភូមិ​ដី​គោក​មាន​ដែរ​ដូចជា ផ្ទះ ហាង កន្លែងលក់ដូរ ហាងសាំង និង​ក៏​មាន​ព្រះវិហារ​ឥស្លាម​ផង​ដែរ។

ភ្នំកង្រី
ភ្នំកង្រី
វត្ថុអនុស្សាវរីយ៍​ធ្វើ​ពី​ដី​ឥដ្ឌ​នៅ​កំពង់ឆ្នាំង
វត្ថុអនុស្សាវរីយ៍​ធ្វើ​ពី​ដី​ឥដ្ឌ​នៅ​កំពង់ឆ្នាំង
ភូមិតម្បាញ​ខេត្តកំពង់ឆ្នាំង
ភូមិតម្បាញ​ខេត្តកំពង់ឆ្នាំង
ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឌ​នៅ​កំពង់ឆ្នាំង
ឧបករណ៍​ប្រើប្រាស់​ធ្វើ​ពី​ដី​ឥដ្ឌ​នៅ​កំពង់ឆ្នាំង

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា