ឧត្តរមានជ័យមានទីតាំងនៅបណ្ដោយខ្សែព្រំដែនភាគខាងជើងប្រទេសកម្ពុជា។ ខេត្តនេះជាកន្លែងអតីតយោធាខ្មែរក្រហមរក្សាមូលដ្ឋានរឹងមាំចុងក្រោយបំផុត។ ទីក្រុងរបស់ខេត្តនេះគឺ អន្លង់វែងដែលមានផ្ទះចុងក្រោយបំផុតរបស់ប៉ុល ពត ដែលជាអ្នកដឹកនាំរបបខ្មែរក្រហម

ដែលត្រូវបានចាត់ទុកដោយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស។ ខេត្តនេះក៏មានទឹកជ្រោះចំប៉ី។ 

ទោះបីជាស្ថិតនៅទីដាច់ស្រយាល ខេត្តឧត្តរមានជ័យមានទីតាំងប្រវត្តិសាស្រ្តមួយចំនួនដែលគួរតែទៅទស្សនា។ នៅស្រុកអន្លង់វែង តាមបណ្ដោយផ្លូវជាតិលេខ ៦៨ ប្រហែល១០០គីឡូម៉ែត្រភាគខាងកើតទីរួមខេត្តឧត្តរមានជ័យ ជាផ្ទះដែលធ្លាប់ជាកម្មសិទ្ធរបស់អតីតមេដឹកនាំខ្មែរក្រហម តាម៉ុក។ ពីឆ្នាំ១៩៧៩ រហូតដល់ចុងឆ្នាំ១៩៩៧ តំបន់នេះត្រូវបានរៀបចំនិងគ្រប់គ្រងដោយទាហានខ្មែរក្រហម។
រូបចម្លាក់ដែលនៅសេសសល់ខ្លះអធិប្បាយពីវិធីដែលជនឧទ្ទាមរស់នៅ និងរបៀបរៀបចំកងទ័ពអំឡុងការតស៊ូដ៏បង្ហូរឈាមប្រឆាំងរដ្ឋាភិបាល។ ជាងនេះទៅទៀត នៅក្នុងព្រៃជាគំនរនៃសំបកកង់ ដែលត្រូវបានគេជឿថាជាកន្លែងបូជា និងកប់សពរបស់ប៉ុល ពត ដែលជាមេដឹកនាំខ្មែរក្រហម។ ភ្ញៀវទេសចរដែលឈប់នៅឧត្ដរមានជ័យជាញឹកញាប់តែងតែទៅអន្លង់វែង ដើម្បីទស្សនារូបថតនៅទីតាំងនោះរួមជាមួយនឹងអតីតរបបខ្មែរក្រហម និងរដ្ឋាភិបាលដែលកំពុងធ្វើការក្នុងពេលថ្មីៗនេះដើម្បីធ្វើអោយតំបន់នេះជាកន្លែងប្រវត្តិសាស្រ្ត។
ចំណុចត្រួតពិនិត្យអូរស្មាច់នៅព្រំដែនកម្ពុជា ថៃ មានចម្ងាយ៤១គីឡូម៉ែត្រពីទីរួមខេត្ត។ នៅព្រំដែនមានភោជនីយដ្ឋាន កាស៊ីណូ និងសណ្ឋាគារ។

ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ
ខេត្តឧត្ដរមានជ័យ