ស្វាយរៀងប្រហែលជាខេត្តមួយក្នុងចំណោមខេត្តតូចបំផុតរបស់ប្រទេសកម្ពុជា ប៉ុន្តែមានផ្លូវជាតិដែលពេញទៅដោយចរាចរណ៍មមាញឹកបំផុតកាត់តាមទីប្រជុំជន។ ផ្លូវជាតិលេខ១ភ្ជាប់ពីភ្នំពេញទៅទីក្រុងហូជីមិញរបស់ប្រទេសវៀតណាមបន្ទាប់ពីឆ្លងទន្លេមេគង្គតាមរយៈស្រឡាងអ្នកលឿង។

ទីនេះជាច្រកចូលអន្តរជាតិតាមច្រកបាវិតទៅកាន់ប្រទេសវៀតណាម។
នេះជាក្រុងមួយដ៏រីកចម្រើនដែលបានទទួលផលពីចរាចរណ៍ពាណិជ្ជកម្មតាមព្រំដែន។ ទីនោះមានទីផ្សារដ៏មមាញឹក ហើយប្រជាជនមានភាពរស់រាយរាក់ទាក់។ ខេត្តនេះមានជម្រើសសម្រាប់ស្នាក់អាស្រ័យពិសេសៗជាច្រើន។
នៅជិតទន្លេវ៉ៃកូ ក៏មានវាលភក់ដ៏ធំនិងមានទេសភាពស្អាតផ្ដល់ជាបរិស្ថានយ៉ាងល្អសម្រាប់ការថតរូប។ នៅមិនឆ្ងាយប៉ុន្មានពីទីក្រុង មានស្ពានមួយឆ្លងទន្លេវ៉ៃកូដែលផ្ដល់ជូនជាចំណងដៃពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ភាពស្រស់ស្អាតនៃខេត្តនេះមិនមែនដោយសារតែភាពងាយស្រួលរបស់ខេត្តនេះប៉ុណ្ណោះទេប៉ុន្តែ ក៏មានធម្មជាតិ និងតំបន់បឹងព្រៃបាសាក់នៅក្រៅក្រុង និងប្រាសាទដែលគួរឈប់សម្រាកដើម្បីទស្សនាផងដែរ។ មានប្រាសាទដែលគេស្គាល់តិចតួចណាស់នៅទីនេះ ក៏ដូចជានៅខេត្តស្វាយរៀងដែរ មានដូចជាប្រាសាទជាហៅ និងប្រាសាទបាសាក់។
ខេត្តស្វាយរៀងមិនស្ថិតនៅក្នុងផែនទីទេសចរណ៍ទេ ប៉ុន្តែពិសេសបំផុតសម្រាប់អ្នកដែលចង់នៅស្គាល់ជីវិតជនបទនៃប្រទេសកម្ពុជា។