កូនក្មួយកម្មករដឹងទេថា កាលពី ៣៩ ឆ្នាំមុន គឺពូកាន់កាំភ្លើងរស់នៅក្នុងព្រៃរំដោះប្រទេស ដោយយកជីវិតទៅប្តូរប្រឈមនឹងគ្រោះថ្នាក់ដោយលំបាកខ្លាំងបំផុត។ ប៉ុន្តែនៅថ្ងៃនេះ គឺពូសប្បាយចិត្តខ្លាំងណាស់ ដែលពូបានមកជួបសំណេះសំណាលសួរសុខទុក្ខកូនក្មួយដោយផ្ទាល់នៅទីនេះ។

ពូនឹងបន្តខិតខំជួយដោះស្រាយបញ្ហាប្រឈមនានាជាច្រើនទៀតដល់ក្មួយៗ។ សូមក្មួយៗថែរក្សាការងារអោយបានល្អ និងបន្តចូលរួមថែរក្សាសន្តិភាព ដើម្បីប្រទេសយើង និងក្មួយៗកាន់តែមានឱកាសបង្កើនប្រាក់ចំណូល និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា