នៅវិមានសន្តិភាព ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជ ជូនលោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស

ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃក្នុងប្រទេសកម្ពុជា។ ពិធីលៀងសាយភោជនាពេលនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រុមប្រតិភូនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសជាច្រើនរូប ព្រមទាំងបានប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។ តាមរយៈដំណើរទស្សនកិច្ចរបស់ លោកស្រីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស នាពេលនេះគឺបានពង្រឹងនូវកិច្ចសហប្រតិបត្តិការ ការទំនាក់ទំនងជាទ្វេភាគី ជាពិសេសផ្តោតលើពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកទេស ដូចអ្វីដែលកម្ពុជា និងបង់ក្លាដែស បានចុះហត្ថលេខាលើឯកសារចំនួន១១កាលពីព្រឹកមិញនេះ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា