នៅព្រឹក ថ្ងៃទី ២ ធ្នូនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូ ធ្វើដំណើរចាកចេញពីទីក្រុងប៉េកាំង ប្រទេសចិន តាមជើងយន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ទីក្រុងសៀមរាប ដើម្បីចូលក្នុងពិធីបួងសួងចម្រើនសេចក្ដីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៣ ខែធ្នូ ឆ្នាំ២០១៧។

តាមការគ្រោងទុកខ្ញុំនឹងទៅដល់ក្រុងសៀមរាប នៅម៉ោង ១:០០នាទីរសៀល ម៉ោងនៅប្រទេសកម្ពុជា។ ខ្ញុំសូមអញ្ជើញបងប្អូនជនរួមជាតិ ចូលរួមក្នុងពិធីបុណ្យនេះអោយបានច្រើនកុះករ និងសូមជូនពរបងប្អូនជួបតែសេចក្ដីសុខ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា