នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី

គឺដើម្បីចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនានាជុំវិញពិភពលោក ជាមួយគ្នានេះផងដែរសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយ បណ្តាមេដឹកនាំសំខាន់ៗ និងអ្នកវិនិយោគទុនធំៗមួយចំនួនទៀតដើម្បីកៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៤-២០២៥ ។ សូមជូនពរបងប្អូនជនរួមជាតិ ទទួលបាននូវសេចក្តីសុខគ្រប់ៗគ្នា៕

\

\

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា