ពូត្រេកអរខ្លាំងណាស់ ដែលបានឃើញកូនក្មួយកម្មការនីមានផ្ទៃពោះមានសុខភាពល្អរឹងមាំគ្រប់ៗគ្នា។

ការខិតខំប្រឹងប្រែងធ្វើការងាររបស់ក្មួយៗគឺនឹងធ្វើអោយជីវភាពរស់នៅកាន់តែល្អប្រសើរ។ ពូដឹងច្បាស់ណាស់ អំពីការត្រៀមរៀបចំរបស់កូនក្មួយក្នុងកំឡុងមានផ្ទៃពោះ។ ពូសប្បាយចិត្តដែលបានជួបក្មួយៗ និងបានឧបត្ថម្ភថវិកាមួយចំនួនជូនដោយផ្ទាល់ដៃ ដើម្បីជួយសម្រួលដល់ការថែទាំសុខភាពសម្រាប់ក្មួយជាម្តាយផ្ទាល់ និងសម្រាប់ថែរក្សាកូនក្នុងផ្ទៃផង។ ពូ សូមជូនពរកូនក្មួយៗជាទីស្រឡាញ់ មានសុខភាពល្អ សំណាងល្អ និងសម្រាលបានកូនល្អ ឆ្លាត មានកាយសម្បទារមាំមួនប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា