ក្មួយៗដឹងទេ ទន្ទឹមនឹង ពូ កំពុងដើរដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការសម្របសម្រួលអោយមានល័ក្ខខ័ណ្ឌការងារល្អ និងប្រាក់ខែសមរម្យដល់កូនក្មួយ គឺអតីបក្សប្រឆាំងកំពុងអន្ទងឃោសនាអោយបរទេសឈប់ទិញទំនិញពីកម្ពុជា។ គឺជាទំនិញសម្លៀកបំពាក់ដែលកូនក្មួយកំពុងកាត់ដេរផ្ទាល់ដៃរាល់ថ្ងៃនេះឯង។

ពួកគេកំពុងមានចេតនាបំផ្លាញការងារ និងប្រាក់ចំណូលរបស់ក្មួយៗដែលកំពុងធ្វើការនៅតាមរោងចក្រ។ ប្រសិនបើគេសម្រេចបានមែននោះ គឺពួកគេត្រូវទទួលខុសត្រូវចំពោះអាយុជីវិត ការងារ និងជីវភាពរស់នៅរបស់កូនក្មួយកម្មករទាំងអស់គ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា