ពូកក់ក្តៅ និងសប្បាយចិត្តខ្លាំងណាស់ ដែលកូនក្មួយមានការងារធ្វើល្អនៅក្នុងរោងចក្រកាត់ដេរល្អៗដូចនេះ។ សម្លៀកបំពាក់ដែលកូនក្មួយបានកាត់ដេរ គឺបានបញ្ជូនទៅលក់នៅក្រៅប្រទេសដែលជាស្នាដៃរបស់កូនក្មួយផ្ទាល់ (Made in Cambodia) ។ នេះគឺជាមោទនៈភាពរបស់កម្ពុជាយើងផងដែរ។

ក្មួយៗត្រូវខិតខំយកចិត្តទុកដាក់គោរពម៉ោងពេល និងធ្វើការងារអោយបានល្អ ហើយខិតខំរៀនជំនាញបំប៉នបន្ថែមអោយកាន់តែច្រើន ដើម្បីក្មួយៗមានឱកាសបានតម្លើងតួនាទី និងទទួលបានប្រាក់ខែកាន់ខ្ពស់ថែមទៀត។ ពូនឹងបន្តមើលថែ និងជួយក្មួយៗអោយមានការងារធ្វើល្អ និងទទួលបានប្រាក់ខែសមរម្យនៅគ្រប់រោងចក្រនៅទូទាំងប្រទេស៕