នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការនី ដែលកំពុងធ្វើការនៅរោងចក្រ កាត់ដេរ សំលៀកបំពាក់ ក្រុមហ៊ុន GIN SOVANN FASHION (Cambodia ) Limited ដែលស្ថិត ក្នុងភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ក្រុមហ៊ុននេះបាននឹងកំពុងទទួលកម្មករ កម្មការិនីកម្ពុជាធ្វើការ ប្រមាណជាង ១០០០នាក់ ទៅលើផ្នែកកាត់ដេរសំលៀកបំពាក់កូនក្មេង និងមនុស្សធំ ដើម្បីនាំចេញទៅទីផ្សារ អ៊ឺរ៉ុប កាណាដា និងសហរដ្ឋអាមេរិក ។ សូមជូនពរបងប្អូនទទួលបានសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា