នៅព្រឹកថ្ងៃទី ១៩ វិច្ឆកានេះ បន្ទាប់ពីបានសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយកម្មករកម្មការនីជាង៤ពាន់នាក់នៅកោះពេជ្រ រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកាផ្ទាល់ដៃ ដល់កូនក្មួយកម្មការនីមានផ្ទៃពោះ ចំនួន ៣១៦នាក់។

សម្តេចតេជោ មានសប្រសាសន៍ថា កូនគេ កូនយើង ប្រពន្ឋគេ ប្រពន្ឋយើង… គឺត្រូវតែយកចិត្តទុកដាក់ ជាពិសេសកូនក្មួយដែលកំពុងមានផ្ទៃពោះដែលត្រូវការ លើកទឹកចិត្ត និងទទួលបាននូវកិច្ចគាំពារសុខុមាលភាពពិសេស។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងបន្តខិតខំដោះស្រាយបញ្ហាជាច្រើនទៀតជូនក្មួយៗ ហើយការតម្លើងប្រាក់ខែគឺនឹងតម្លើងនៅរៀងរាល់ឆ្នាំ។ សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូនខាងមុខនេះ៕ *រូបថត Selfie មួយចំនួនទៀតសូមទៅកាន់ផេក ដួង តារា https://www.facebook.com/duongdaracambodia

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា