ចំពោះកូនក្មួយដែលកំពុងធ្វើការនៅក្រៅប្រទេស គឺត្រូវដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងចរចារជាមួយប្រទេសនានាដើម្បីធានានូវអត្ថប្រយោជន៍ផ្សេងៗដល់ក្មួយៗ ក្នុងនោះគឺរួមទាំង ប្រាក់ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងធានារ៉ាប់រងអាយុជីវិតជាដើម។

ទន្ទឹមនឹងនោះដែរ គឺរដ្ឋាភិបាលនឹងសម្រួលអោយសាច់ញាតិក្រុមគ្រួសារនៅកម្ពុជាមានសិទ្ឋិធ្វើឯកសារមួយចំនួនដូចជា លិខិតថ្កោលទោស និងលិខិតបទដ្ឋានរដ្ឋបាលមួយចំនួន ដែលក្មួយៗត្រូវការសម្រាប់ការងារក្មួយៗនៅប្រទេសក្រៅប៉ុន្តែមិនអាចធ្វើដំណើរមកកាន់កម្ពុជាដោយសារជាប់បំពេញការងារ។ រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តិកិច្ចការទាំងនេះ នៅប្រទេសកូរ៉េខាងត្បូង ហើយយើងក៏កំពុងបន្តចរចារជាមួយប្រទេសនានាមួយចំនួនទៀត។ ទន្ទឹមនឹងនោះដែរ រាជរដ្ឋាភិបាលក៏កំពុងធ្វើការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុននានានៅបរទេសអោយទទួលស្គាល់នូវរយៈពេលនៃអតីតភាពការងារដែលកូនក្មួយបានធ្វើការនៅក្នុងក្រុមហ៊ុននោះ។ ចំនួនឆ្នាំនៃការងារដែលកូនក្មួយបានធ្វើការទោះបីនៅទីណាក៏ដោយ គឺនឹងយកមកបូកបញ្ចូលជាមួយនឹងការងារថ្មីសម្រាប់គិតគូបញ្ចូលទៅក្នុងប្រាក់រឺត្រែតនៅពេលដែលកូនក្មួយដល់អាយុចូលនិវត្តន៍ (គ្រប់អាយុដែលអាចចូលរឺត្រែតបាន)៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា