នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករ និយោជិតជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

កម្មករ កម្មការិនី ដែលនឹងជួបសម្តេចតេជោ ហ៊ុន សែន នៅព្រឹកនេះ មានជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រផ្សេងៗគ្នា។ គោលបំនងនៃការជួបនេះគឺដើម្បីស្វែងយល់ពីសុក្ខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករនិយោជិតជាមួយនិយោជក និងសំនូមពរនានា សំដៅធ្វើឲ្យកម្មករនិយោជិតកាន់តែមានលក្ខខណ្ឌការងារល្អប្រសើរ

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា