នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានបូក៣ ដែលធ្វើឡើងនៅ Reception Hall, PICC ទីក្រុងម៉ានីល

ប្រទេសហ្វីលីពីន ដែលជាកន្លែងប្រារពកិច្ចប្រជុំអាស៊ានផ្លូវការលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត។ នៅក្នុងកិច្ចប្រជុំកំពូលនេះអាស៊ានបូកបីនេះ គឺមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេស៣គឺ កូរ៉េ ជប៉ុន និង ចិន។ កិច្ចប្រជុំពិភាក្សាព្រឹកនេះ គឺផ្ដោតសំខាន់ទៅលើការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសទាំងបី៣ រួមនឹងបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិជាច្រើនទៀត។ ព័ត៌មានបន្ថែមនឹងផ្សាយជូននៅពេលក្រោយ៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា