នៅថ្ងៃទី ១៣ វិច្ឆិកា ២០១៧ នេះ គេហទំព័រ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំងកើនឡើងយ៉ាងឆាប់រហ័សជាង៩លាន Likes ។

ការកើនឡើងយ៉ាងគំហុគនេះ គឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំងពីសាធារណៈជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថាជាប្រភពផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសកម្មភាពការងារប្រចាំថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីក៏ដូចជាព័ត៌មានអំពីការរីកចម្រើន និងនយោបាយការបរទេសរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។ ទន្ទឹមនឹងនេះដែរគឺ Facebook សម្តេចតេជោ បានផ្តល់ភាពងាយកាន់តែស្រួលដល់សាធារណៈជនទូទៅ មន្រ្តីរាជការ ជាពិសេសយុវជនយុវតីមានឱកាសបានបញ្ចេញមតិយោបល់ និងជម្រាបពីកង្វាល់និងបញ្ហាផ្សេងៗមកកាន់នាយករដ្ឋមន្រ្តី។ មាន Facebook សម្តេចតេជោ គឺប្រជាពលរដ្ឋកាន់តែមានឱកាសអាចឆ្លើយឆ្លងនិងទំនាក់ទំនងដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាលបានយ៉ាងងាយស្រួលបំផុត។ តាមរយៈ Facebook នេះ កន្លងមក គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានដោះស្រាយនូវបញ្ហានានាជាច្រើនសម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចជាការសម្រេចអោយមានការបន្ធូរបន្ថយអំពីប័ណ្ណបើកបរ ការដកយកប្រាសាទអង្គរវត្តមកអោយរដ្ឋមកគ្រប់គ្រង ការមិនយកលុយតទៅទៀតចពោះរមណីដ្ឋាន ស្ពាន និងផ្លូវមួយចំនួនដូចជា ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផ្លូវ និងស្ពាន លីយ៉ុងផាត់ ស្ពានកោះកុង រមណីដ្ឋានស្ថានសួគ៌បូកគោ ជាដើម រួមទាំងបញ្ហារផ្សេងៗមួយចំនួនទៀត ដែលសម្តេចបានចូលរួមដោះស្រាយតាមរយៈបណ្តាញសង្គម Facebook នេះ។ សូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនយុវតីទាំងក្នុងនិងក្រៅប្រទេស ដែលបានគាំទ្រ Like, Share, See First Facebook សម្តេចតេជោនាយករដ្ឋមន្រ្តីអោយបានទៅដល់បងប្អូននៅគ្រប់ទីកន្លែង។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា