នៅព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធដែលធ្វើឡើងនៅមជ្ឍមណ្ឌលវប្បធម៌ហ្វីលីពីន ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។

ការអញ្ជើញចូលរួមរបស់ សម្ដេចតេជោ គឺត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅបំផុត ពីសំណាក់ ឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និង ជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងលោកជំទាវ។ នៅក្នុងកិច្ចបើកប្រជុំកំពូលនាពេលនេះ គឺមានការយាង និងអញ្ជើញចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ប្រមុខរដ្ឋ រដ្ឋាភិបាលកិច្ចប្រជុំកំពូលអាស៊ានបូព៌ា ប្រមុខរដ្ឋ រដ្ឋាភិបាលបាលបណ្ដាប្រទេសធំៗលើពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីអាស៊ាន ភ្ញៀវប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន ឧត្តមមន្ត្រីអាស៊ាន ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន អគ្គនាយកអាស៊ាន តំណាំងអចិន្ត្រៃយ៍ប្រចាំអាស៊ាន សមាជិកគណៈប្រតិភូ និងបណ្តាញផ្សព្វផ្សាយព័ត៌មានជាច្រើនទៀត។ ទន្ទឹមនឹងនោះ ក៏មានការសម្ដែងសិល្បះចម្រៀងរបស់ប្រទេសនិមួយៗជូនគណៈប្រិភូទស្សនាផងដែរ។ សម្រាប់កម្មវិធីថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំចំនួន០៩ផ្សេងទៀត បន្ទាប់ពីពិធីបើកកិច្ចប្រជុំអាស៊ានលើកទី៣១។ គេហទំព័រហ្វេសប៊ុកសម្ដេចតេជោ នឹងផ្សាយជូនព័ត៍មាននៃកិច្ចប្រជុំកំពូលនេះជូនបងប្អូនប្រជាពលរដ្ឋបានជ្រាបជាបន្តបន្ទាប់ទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា