នៅរសៀលថ្ងៃទី១១ វិច្ឆិកា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅតំបន់ផែរួចពន្ធក្លាក ស្ថិតក្នុងខេត្តបាំប៉ាហ្គា ប្រទេសហ្វីលីពីន។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ និងអមដំណើរដោយ ឯឧ ណូអែល ម៉ាណាន់គីល(Noel Manankil) នាយកប្រតិបត្តិនៃសាជីវកម្មអភិវឌ្ឍន៍ក្លាក។

សម្ដេចតេជោ និងគណៈប្រតិភូ បានស្ដាប់នូវបទបង្ហាញស្ដីអំពីប្រត្តិសាស្ត្រ និងការអភិវឌ្ឍតំបន់ក្លាក។ ទស្សនៈកិច្ចដំបូងគឺ សម្តេចតេជោ បានអញ្ជើញទៅ 4D Theatre ដើម្បីស្វែងយ់អំពីភូមិសាស្រ្ត Clark ដែលទីនេះពីមុនគឺត្រូវបានបំផ្លាញដោយភ្នំភ្លើង និងជាកន្លែងមូលដ្ឋានទ័ពអាកាសអាមេរិកផងដែរ។ ទីនេះសព្វថ្ងៃគឺត្រូវបាននិងកំពុងអភិវឌ្ឍន៍អោយក្លាយជាទីក្រុងដ៏ទាន់សម័យមួយ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ផែរួចពន្ធក្លាក សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំកសាងអភិវឌ្ឍន៍របស់គណគ្រប់គ្រងតំប់ក្លាក អាជ្ញាធរ និងរដ្ឋាភិបាលហ្វីលីពីនដែលបានរៀបចំតំបន់នេះបានយ៉ាងល្អសម្រាប់ទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា