នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចបានយាងពន្លត់ភ្លើងជ័យដែលបានឆេះឡើង អស់រយៈពេលបីថ្ងៃកន្លងមកហើយ (ថ្ងៃទី០៩-១១ ខែ វិច្ឆិកា ២០១៧)។ នៅក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនេះ

ដែលជាពិធីប្រវត្តិសាស្រ្តនេះ មានការយាង និមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃរាជ ព្រះសង្ឃ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីអង្គទូត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗចៅៗសិស្សានុសិស្ស ។ សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មយឺនយូរដើម្បីផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅរស់នៅក្រោមម្លប់សន្តិភាព និងរីកចម្រើនជានិច្ចនិរន្តន៍។ សូមប្រគេនពរព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទូទាំងប្រទេស ទទួលបាននូវពុទ្ឋពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈនៅក្នុងថ្ងៃប្រវត្តិសាស្រ្តដ៏វិសេសវិសាលនេះ៕

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា