នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីបាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន៣៧០នាក់ នៅវិមានសន្តិភាពរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម

«កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងអាស៊ាន» នៅទីក្រុងដាណាំង ប្រទេសវៀតណាម។ កិច្ចសន្ទនានេះ ក្រោមមូលបទ «ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់ គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលនឹងផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងរកវិធីសម្រាប់កិច្ចសហប្រតិបត្តិការថ្មី រវាងយន្តការតំបន់ទាំងពីរនេះ ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព។ ក្នុងអំឡុងពេលសា្នក់នៅប្រទេសវៀតណាម សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក ត្រាន ដាយ ក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលរួមពិសារអាហារពេលព្រឹកការងារ រៀបចំដោយលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា