សូមកោតសរសើរដល់ ក្រុមកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំលេងបានយ៉ាងល្អ ជាមួយក្រុមប្រទេសមីយ៉ាន់ម៉ា (Cambodia VS Myanna ) ក្នុងលទ្ធផល កម្ពុជា១-មីយ៉ាន់២ ក្នុងការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពដែលទើបបានបញ្ចប់នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅមុននេះបន្តិច។

ឈ្នះចាញ់គឺជារឿងធម្មតានៃកីឡា។ សូមក្មួយៗខិតខំហ្វឹកហាត់អោយបានខ្លាំងឡើងថែមទៀត ដើម្បីចូលរួមប្រកួតកម្រិតអន្តរជាតិនៅពេលក្រោយ។ អរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន តាមទូរទស្សន៍ និងតាម Facebook ខ្ញុំ។ ជូនពរកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលជោគជ័យក្នុងពេលប្រកួតនៅពេលក្រោយៗជាបន្តទៀត៕

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា