នៅរសៀលថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរជាណាចក្រកម្ពុជា និងអញ្ជើញចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយនេះ។

នៅរសៀលថ្ងៃនេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងយាងទតព្រះរាជពិធីបុណ្យអុំទូក បណ្តែប្រទីប និងបាញ់កាំជ្រួចនារាត្រីយប់នេះផងដែរ។ សូមបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាការប្រណាំងទូកងនៅមាត់ទន្លេមុខព្រះបរមរាជវាំងនៅថ្ងៃចុងក្រោយនេះអោយបានច្រើនកុះករទាំងអស់គ្នា។ សូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ជួយសម្រួលចរាចរណ៍ និងថែរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់អោយបានល្អ ដើម្បីបងប្អូនជនរួមជាតិ និងទេសចរអន្តរជាតិបានសប្បាយរីករាយនៅក្នុងថ្ងៃទី៣ ដែលជាថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូកទាំងអស់គ្នា៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា