ថ្ងៃទី ៣ វិច្ឆិកា នេះគឺជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក។ សូមបងប្អូនជនរួមជាតិចូលរួមកំសាន្តសប្បាយទាំងអស់គ្នា ទាំងនៅមុខព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។

កាលពីម្សិលមិញ ពិធីបុណ្យអុំទូក អមជាមួយការអុចកាំជ្រួច និងបណ្តែតប្រទីបនៅមុខព្រះបរមរាជវាំងគឺបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងនៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់និងវិសេសវិលាសបំផុតរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ សូមជូនពរជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសមានសុខសុវត្តិភាព និងបានសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទី២នេះជាបន្តទៀត៕

 

 

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា