នៅរាត្រី ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងទតពិធីបណ្តែតប្រទីប និងការអុចកាំជ្រួច នៅមុខព្រះបរមរាជវាំងដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៧នេះ។

នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ គឺបានផ្តល់នូវការសប្បាយរីករាយក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ ទន្ទឹមនឹងនេះ គឺបានបង្ហាញអោយកូនចៅខ្មែរយើង និងភ្ញៀវទេសចរណ៍ បរទេសបានឃើញ និងបានស្គាល់នូវវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ថ្លៃថ្លារបំផុតរបស់ជាតិសាសន៍យើងផងដែរ។ សូមជនរួមជាតិ និងភ្ញៀវទេសចរណ៍បរទេសចូលរួមកំសាន្តសប្បាយរីករាយនៅក្នុងព្រះរាជពិធីបុណ្យអុំទូកជាបន្តទៀតនៅថ្ងៃទី២ស្អែកនេះ៕

 

កម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជា